Our Warranties (khmer)

Want create site? Find Free WordPress Themes and plugins.

ចំណាយប្រាក់លើផលិតផលគឺដើម្បីទទួលបានមកវិញនូវគុណតម្លៃ។លោក Warren Buffett

ផលិតផលដ៏ល្អ ក៏ទាមទារឱ្យមានបច្ចេកទេសក្នុងការដំឡើង និងការផ្ដល់សេវាកម្មដ៏ពិសេសផងដែរ ជាពិសេស គឺផលិតផលការ៉ូឈើតែម្ដង។ យើងចង់ឱ្យអតិថិជនរបស់យើងពេញចិត្តទាំងស្រុងទាំងទៅលើផលិតផល និងសេវាកម្មដំឡើងរបស់យើង។ ក្រុមហ៊ុន Holzer Design ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើចំណុចលម្អិតៗទាំងអស់នៅក្នុងការងាររបស់យើងដើម្បីធានាថា អតិថិជនរបស់យើងនឹងទទួលបានទាំងផលិតផល និងសេវាកម្មប្រកបដោយគុណភាពខ្ពស់គួរជាទីពេញចិត្តបំផុត។ ជាមួយនឹងការជ្រើសរើសការ៉ូឈើរបស់ក្រុមហ៊ុនយើងខ្ញុំ លោកអ្នកនឹងទទួលបានការធានាទាំងអស់ដូចខាងក្រោម៖

 

ការប្ដេជ្ញាចិត្ត និងគុណតម្លៃ៖

(1) គ្រប់សេវាកម្មដំឡើងការ៉ូរបស់យើងខ្ញុំមានការធានារយៈពេល 6 ខែ

ផលិតផលការ៉ូឈើ Holzer Floor ត្រូវបានដំឡើងនៅតាមទីតាំងជាង 100 កន្លែងក្នុងប្រទេស
កម្ពុជារួចមកហើយ ហើយបន្ទាប់ពីឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំកន្លងមកនេះ Holzer Design គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលផ្ដល់ការធានាលើសេវាកម្មដំឡើងរបស់ខ្លួនរហូតដល់ទៅ 6 ខែ ទៅលើ “ការរបើក ចំហមុខតំណ និងចំណុចខ្វះខាតណាមួយក្នុងការដំឡើង ដែលបណ្ដាលមកពីក្រុមការងាររបស់យើងខ្ញុំ”​។

* Click the video, https://holzerfloor.com/installation/

All our installation has 6-months warranty

(2) រាល់ការតំឡើងការ៉ូឈើទាំងអស់របស់យើងខ្ញុំ មិនមានតំណតូច ចំណិតតូច និងត្រង់ជួរល្អ

នៅពេលជ្រើសរើសផលិតផលការ៉ូឈើ លោកអ្នកចាំបាច់ត្រូវតែផ្ដោតលើគុណភាពនៃការដំឡើងផងដែរ។ បន្ទាប់ពីទទួលបានបទពិសោធន៍ក្នុងការដំឡើងការ៉ូអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រាល់ទីតាំងដែលត្រូវដំឡើងទាំងអស់ត្រូវបានគណនា និងដំឡើងដោយក្រុមការងារ Holzer ដ៏ស្ទាត់ជំនាញបំផុតរបស់យើង (រូបភាពខាងក្រោម គឺជាការដំឡើងដោយជាងគិតថ្លៃតាមចំនួន
ការ៉េ [ជាងខាងក្រៅ] មកពីក្រុមហ៊ុនដ៏ល្បីឈ្មោះមួយ។​

* Click the video, https://holzerfloor.com/the-standard-of-installation/

All our installation has NO small piece and ALL strict

(3) រាល់ការដំឡើងរបស់យើងខ្ញុំមានការជ្រើសរើសក្រឡា/សាច់ផ្ទៃការ៉ូបន្តគ្នា/ស៊ីគ្នាពីមួយសន្លឹក​ទៅ​មួយសន្លឹក​ (ទៅតាមប្រភេទការ៉ូ)

ក្រុមហ៊ុន Holzer Design តែងតែព្យាយាមរិះរកបច្ចេកទេសកែលម្អបន្ថែមលើការងារដំឡើងការ៉ូ និងសេវាកម្មរបស់យើងឱ្យកាន់តែល្អប្រសើរ។ បច្ចេកទេសមួយក្នុងការដំឡើងរបស់យើងគឺការជ្រើសរើសសាច់ការ៉ូដែលស៊ីគ្នាពីមួយសន្លឹក​ទៅ​មួយសន្លឹក ដែលធ្វើឱ្យការ៉ូឈើទាំងនោះមានភាពស្រស់ស្អាតតាមរយៈការរៀបចំ និងការដំឡើងស្របតាមបច្ចេកទេសដ៏ត្រឹមត្រូវរបស់យើង។

Click the picture, https://holzerfloor.com/select-and-match-floor-pattern/

All our installation has continued texture patterns (subjective)

(4) ការ៉ូឈើរបស់យើងខ្ញុំមានការធានាទៅលើការមិនចំហមុខតំណ

បញ្ហាដែលច្រើនកើតឡើងទៅលើការ៉ូឈើក្រោយពេលដំឡើង គឺការចំហមុខតំណ (ដូចមានបង្ហាញក្នុងរូបភាព) ចំណែកឯផលិតផលការ៉ូឈើ Holzer Floor វិញគឺផ្តល់ការធានាទៅលើ ការមិនចំហមុខតំណ។

* Click letter, https://holzerfloor.com/no-open-gap/

All our wood floor has NO open gap warranty 

 

(5) ការ៉ូឈើរបស់យើងខ្ញុំ ផ្តល់ការធានាទៅលើការរបើក ហើប​ ឬផុសឡើង

ការ៉ូឈើនឹងមិនស្មើគ្នាល្អឡើយដោយសារតែមានការហើបឡើង (ដូចមានបង្ហាញក្នុងរូបភាពខាងក្រោម)។ បញ្ហានេះ អាចបណ្ដាលមកពីការដំឡើង ឬគុណភាពរបស់ការ៉ូ​។ នៅពេលអតិថិជន​ជ្រើសរើសផលិតផលការ៉ូឈើ Holzer Floor យើងចង់ឱ្យអតិថិជនមានការពេញចិត្តទាំងគុណភាពដំឡើង និងផលិត​ផល។ ដូច្នេះ យើងគឺជាក្រុមហ៊ុនដំបូងគេនៅលើទីផ្សារដែលផ្ដល់ការធានា ទៅលើការរបើក ហើប ឬផុសឡើងរបស់ការ៉ូឈើ។  

* Click picture, https://holzerfloor.com/warp-up-floors/

All our wood floor has NO open gap warranty 

(6) ក្រុមហ៊ុនផ្ដល់ការធានារយៈពេលពី 3 – 5 ឆ្នាំចំពោះផលិតផលការ៉ូឈើ

នៅពេលដែលការ៉ូឈើត្រូវបានដំឡើង ថែរក្សា និងថែទាំបានត្រឹមត្រូវ ការ៉ូឈើនោះគឺអាចប្រើប្រាស់បានរាប់ឆ្នាំឯណោះ។ ជាទូទៅ ការធានាលើផលិតផលមានដូចជា ការហើរពណ៌/ស្លក​ពណ៌ ការដាមប្រឡាក់ និងការឆ្កូត ប៉ុន្តែផលិតផលការ៉ូឈើ Holzer Floor មានការធានាជាច្រើនផ្សេង ទៀតក្រៅពីការធានាទាំងបីដែលបានរៀបរាប់ខាងលើ នេះ។

* Click price vs values, https://holzerfloor.com/price-vs-values-comparison/

All our wood floor has 3-5 years warranty on the product

(7) ជើងជញ្ជាំង និងបរិក្ខារភ្ជាប់ផ្សេងៗ មានការធានារយៈពេល 12 ខែ

ជើងជញ្ជាំង និងគ្រឿងបង្គុំរបស់ក្រុមហ៊ុនយើងខ្ញុំ គឺមិនជ្រាបទឹក ព្រមទាំងផ្ដល់ជូនការធានាលើ​គុណភាពផលិតផលរហូតដល់ទៅរយៈពេល 12 ខែផងដែរ។

* Click skirting, https://holzerfloor.com/the-skirting/

All our skirting and accessories have 12 months warranty

(8) ផ្ដល់ជូនការធានារយៈពេល 6​ ខែទៅលើបច្ចេកទេសដំឡើងជើងជញ្ជាំង ដោយធានាទៅលើការ​មិនរបើកជើងជញ្ជាំងចេញពីជញ្ជាំង

យើងខ្ញុំ ធានាថា រាល់ការដំឡើងជើងជញ្ជាំងរបស់យើងនឹងធ្វើឱ្យអតិថិជនពេញចិត្តជាក់ជាមិនខាន។ រាល់ការដំឡើងជើងជញ្ជាំងរបស់យើងគឺមានការធានារយៈពេល 6 ខែ ទៅលើការមិនរបើកជើងជញ្ជាំងចេញពី ជញ្ជាំងដែលបណ្តាលមកពីបច្ចេកទេសដំឡើងរបស់យើងខ្ញុំ។

* Click picture, https://holzerfloor.com/others-skirting-installation/

All our skirting installation has 6 months NO buckling warranty 

 

(9) ទទួលបានអត្ថប្រយោជន៍ច្រើនក្នុងពេលតែមួយ

ជាមួយនឹងការជ្រើសរើសការដំឡើងផលិតផលការ៉ូឈើ Holzer Floor យើងនឹងផ្ដល់ជូននូវដំណោះស្រាយគ្រប់ជ្រុងជ្រោយជូនដល់អតិថិជនទាំងអស់!

One-stop solution

* ខ និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

 

 
 
Did you find apk for android? You can find new Free Android Games and apps.